មិត្តអ្នកអានមួយចំនួន ប្រហែលជាមិនទាន់បានស្គាល់ពីអ្វី ដែលកម្មវិធី VPN អាចធ្វើបាន ដូច្នេះយើងចង់ និយាយត្រួសៗ ពីអត្ថប្រយោជន៍ នៃកម្មវិធីនេះ ដើម្បីអាចឲ្យអ្នក ប្រើប្រាស់វាបាន ដោយភាពងាយស្រួល។ នៅពេលដែលយើង ប្រើប្រាស់ VPN វានឹងអាចរក្សា ការសម្ងាត់ទាក់ទងនឹង IP របស់ស្មាតហ្វូន យើងបាន អាចឲ្យយើងប្រើប្រាស់ ប្តូរតំបន់ទៅកាន់ ប្រទេសផ្សេងៗ ដើម្បីបន្លំចូលវេបសាយ ហាមឃាត់មួយចំនួនបាន ជាពិសេស យើងអាចប្រើប្រាស់ Wi-Fi នៅទីសាធារណៈ ដោយក្តីទុកចិត្ត មិនបាច់ព្រួយគេលួចទិន្នន័យ ពីស្មាតហ្វូនរបស់អ្នក។

ពេលថ្មីៗនេះ Pornhub ជាវេបសាយល្បីល្បាញមួយ នៅសហរដ្ឋអាមេរិក ចំណែកឯក្នុងស្រុកយើង ក៏មានអ្នកខ្លះ ជាអ្នកគាំទ្រវេបសាយ នេះដែរ ទើបបញ្ចេញនូវកម្មវិធី VPN ថ្មី សម្រាប់ឲ្យអ្នកប្រើប្រាស់ ស្មាតហ្វូនដំនើរការ ប្រព័ន្ធប្រតិបត្តិការ iOS អាចទាញយកទៅ ប្រើប្រាស់បាន ដោយឥតគិតថ្លៃ, ប្រព័ន្ធសុវត្ថិភាពខ្ពស់, អាចរក្សាការសម្ងាត់ នៅពេលដែលអ្នក ប្រើប្រាស់ និងមាន Bandwidth ឥតដែនកំណត់ ទៀតផង។

ហើយចំនុចទាំងនេះ ដែលធ្វើឲ្យកម្មវិធី VPN មួយនេះ មានសមត្ថភាពអស្ចារ្យជាង កម្មវិធី VPN ផ្សេងៗ ដោយអ្នកធ្លាប់ប្រើ ឬកំពុងប្រើប្រាស់ VPN ច្បាស់ជាយល់ រីឯអ្នកដែលមិនទាន់ប្រើប្រាស់ ក៏អាចសាកល្បងប្រើបាន នៅពេលដែលអ្នកទៅ ប្រើប្រាស់ Wi-Fi របស់អ្នកដទៃនោះ ក៏គួរតែប្រើប្រាស់ កម្មវិធីនេះ ជាពិសេសប្រើ Public Wi-Fi នៅតាមហាងកាហ្វេ។ ប្រសិនបើមិត្តអ្នកអាន ចាប់អារម្មណ៍ អាចទាញយកកម្មវិធីនេះ បាននៅខាងក្រោម សម្រាប់ទាំង Android និង iOS ៖

 

****ចុចអក្សរពណ៌ខៀវខាងមុខដើម្បីទៅកាន់កន្លែងទាញ យកសម្រាប់ iOS | Android

សរុបមក វេបសាយ Pornhub ដែលមិត្តបុរស និងមិត្តនារី ចូលចិត្តចូលមើលខ្សែភាពយន្ត ទើបតែបានបញ្ចេញនូវ កម្មវិធី VPN សម្រាប់ឲ្យអ្នកគ្រប់គ្នា បានប្រើប្រាស់ រួមទាំងប្រើ ស្មាតហ្វូន Android និង iOS ដូច្នេះចាំអង្កាល់ទៀត ដោនឡូដភ្លាម ប្រើភ្លាម និងមើលរឿងភ្លាម ដោយរក្សាការសម្ងាត់ បានខ្ពស់ ដូច្នេះការមើលរឿង របស់អ្នក ប្រកបដោយ ការស្ងប់ចិត្ត។