ស្រប​ពេល​កុំព្យូទ័រ​យួរដៃ​ កំពុង​ត្រូវ​ប៉ាន់​ទីផ្សារ ទាំង​សិស្ស​សាលា និង​អ្នក​ធ្វើការ​អាជីព ផ្នែក​ឌីហ្សាញ ឬ​អ្នក​ដែល​ប្រើ​សម្រាប់​លេង​ហ្គេម ក៏​ដូច​ជា​អ្នក​ជំនួញ​ជាដើម ត្រូវ​ការ​ប្រើ​សម្រាប់​កិច្ចការ​រៀងៗ​ខ្លួន​នោះ មាន​បណ្ដា​ក្រុមហ៊ុន​ជាច្រើន​កំពុង​ផ្ដោត​ផលិត Laptop កាន់តែ​ស្ដើង តែ​សមត្ថភាព hardware ដែល​បំពាក់​លើ​នោះ ខ្លាំង ស័ក្ដិសម​ជា Ultrabook ​សម័យ​ថ្មី។ ខាង​ក្រោម​នេះ ជា Laptop ខ្លាំង និង​ស្ដើង ៨ម៉ូដែល ស័ក្ដិសម​លោក​អ្នក​ទិញ​ប្រើ​បាន៖

#1 Dell XPS 13

​ជា Laptop ​ល្អ​បំផុត​មួយ ដែល​ទំនើប ធន់​មាំ និង​ត្រូវ​បាន​ឌីហ្សាញ​ទាន់សម័យ មាន​គែម​អេក្រង់​ស្ដើង។ កុំព្យូទ័រ​ស្ដើង​នេះ សម្រាប់​លោក​អ្នក​ដែល​ប្រើប្រាស់​ក្នុង​កិច្ចការ​ល្មមៗ អាច​ជ្រើសរើស​ជម្រើស i7 ជំនាន់​ទី៣ RAM ត្រឹម 4GB ក៏​បាន។

#2 Razer Blade Stealth


ជា​កុំព្យូទ័រ​យួរដៃ​ស្ដើង​មួយ​ទៀត ត្រូវ​បាន​ឌីហ្សាញ​ឡើង ផ្ដោត​លើ​កម្លាំង​ថ្ម ហើយ​ស័ក្ដិសម​សម្រាប់​អ្នក​ចង់​បាន Laptop ​សមត្ថភាព​ខ្ពស់ ជាមួយ​ថ្ម​ប្រើប្រាស់​បាន​ច្រើន​ម៉ោង។

#3 Microsoft Surface Book

ជា​ជំនាន់​ក្រោយ​នៃ​ថេប្លេត Microsoft Surface តែ Surface Book នេះ​ត្រូវ​បាន​ផលិត​ក្នុង​ទម្រង់​ជា Laptop ពេញ​លេញ។ វា​បាន​បំពាក់​មក​ជាមួយ​មុខងារ​ពិសេសៗ និង​មាន​ជម្រើស​តម្លៃ​ផ្សេងៗ​គ្នា​អាស្រ័យ​តាម​លក្ខណៈ​សម្បត្តិ​ខុសៗ​គ្នា។ លក្ខណៈ​សម្បត្តិ​លេច​ធ្លោ​នៅ​លើ Laptop ​នេះ គឺ​អាច​ដក​អេក្រង់​ដាច់​ចេញ​ពី keyboard ​សម្រាប់​ប្រើ​ជា​ទម្រង់ Tablet បាន និង​អាច​ប្រើ​បាន​យ៉ាង​រលូន ល្អ​ជាង Tablet Windows មួយ​ចំនួន។

#4 MacBook Pro 13-Inch (2016)

MacBook ​ជា​កុំព្យូទ័រ មាន​ការ​ឌីហ្សាញ​តាម​បែបផែន​តែមួយ​គត់​របស់ Apple ដែល​រចនាបថ​មិន​សូវ​មាន​ការ​ផ្លាស់ប្ដូរ មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ៗ​នោះ​ទេ ប៉ុន្តែ​ធ្វើ​ឱ្យ​កម្រាស់​ស្ដើង​ជាង​មុន និង​មាន​លក្ខណៈ​សម្បត្តិ hardware ខ្ពស់​ជាង​មុន។ ជាក់ស្ដែង Apple ​ទើប​បាន​ឌីហ្សាញ​បន្ថែម របារ​ថាច់ នៅ​លើ​កុំព្យូទ័រ MacBook Pro Touch Bar (2016) យ៉ាង​ទំនើប។

#5 Dell Inspiron 7567


ជា​កុំព្យូទ័រ​យួរដៃ ភ្ជាប់ hardware មាន​សមត្ថភាព​ខ្ពស់ ពោល​គឺ​ភ្ជាប់​នូវ RAM 8GB និង​មាន​អង្គ​ប្រតិបត្តិ i7 ដែល​ធ្វើ​ឱ្យ​ល្បឿន​ដំណើរការ​រលូន​ល្អ។

#6 HP Spectre x360 13-Inch


ជា​កុំព្យូទ័រ​រាង​តូច ស្រួល​ដាក់​តាម និង​មាន​សមត្ថភាព​ខ្ពស់​មួយ​ទៀត។ HP Spectre x360 មាន​អេក្រង់ ១៣អ៊ីញ ជា​ម៉ូដែល​មាន​គុណភាព​ខ្ពស់​បំផុត​មួយ ហើយ​មាន​លក្ខណៈ​ពិសេស​នៅ​ត្រង់​វា អាច​ឱ្យ​យើង​បត់​បាន ៣៦០ដឺក្រេ។

#7 Acer Swift 7


ជា laptop ​ស្ដើង​បំផុត​លើ​លោក ផលិត​ដោយ​ក្រុមហ៊ុន Acer ។ វា​កុំព្យូទ័រ ល្អ​បំផុត​មួយ​ទៀត ដែល​ស្ថិត​ក្នុង​តារាង Best Surface alternative ផង​ដែរ។

#8 Acer Chromebook 14 for Work


នេះ​ជា Notebook ទំនើប​មួយ​ទៀត​របស់ Acer មាន​ទំហំ​អេក្រង់ ១៤អ៊ីញ មាន​សមត្ថភាព​ល្អ​មួយ​បែប​ ដែល​ប្រិយមិត្ត​ក៏​អាច​ពិចារណា​ទិញ​ប្រើ​ផង​ដែរ៕

ប្រភពពី៖Thephnompenhtime