ហ្គេម​ជា​ការ​កម្សាន្ត​ដ៏​ពិសេស​មួយ​របស់​មនុស្ស​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក។​ ខណៈ​មាន​ក្រុមហ៊ុន​ហ្គេម​ធំៗ​ជា​ច្រើន បាន​បន្ត​កើន​ឡើង ជា​កត្តា​ធ្វើ​ឱ្យ​កំណើន​វីដេអូ​​ហ្គេម​រីក​លូតលាស់​មួយ​កម្រិត​ទៀត​។ ថ្ងៃ​នេះ យើង សូម​ណែនាំ​នូវ​ស្លាកយីហោ​នៃ​ក្រុមហ៊ុន​ផលិត​ហ្គេម​លំដាប់​កំពូល​ទាំង ១០ ដែល​ទទួល​បាន​ការ​ពេញ​និយម​ខ្ពស់ ពី​សំណាក់​អ្នក​លេង។

១០.SquareEnix
ការិយាល័យ​នៃ​ក្រុមហ៊ុន​ផលិត​ហ្គេម​មួយ​នេះ មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន​។ ក្រៅ​ពី​ការ​ផលិត​ហ្គេម​ដ៏​អស្ចារ្យ​ ពួក​គេ​ក៏​បង្កើត​ឡើង​ជា​សៀវភៅ, ទស្សនាវដ្ដី និង​កម្រង​រូបភាព​មាន​ចលនា។​ ដំបូង​ឡើយ​មាន​តែ​ក្រុមហ៊ុន​ Square មួយ​គត់​បាន​រក​ឃើញ​នា​ឆ្នាំ ១៩៨៣ ក្រោយ​មក​មាន​ក្រុមហ៊ុន​ Enix រក​ឃើញ​នៅ​ឆ្នាំ ១៩៧៥ រហូត​ដល់​ឆ្នាំ ២០០៣ ពួក​គេ​បាន​ចាប់​ដៃ​គ្នា បង្កើត​ក្រុមហ៊ុន​តែ​មួយ​។ ហ្គេម​ល្បីៗ​របស់​ក្រុមហ៊ុន​ Square Enix រួម​មាន​ Star Ocean, Final Fantasy និង Kingdom Hears។

៩.KONAMI:

​​​ក្រុមហ៊ុន​ KONAMI របស់​ជប៉ុន ត្រូវ​បាន​បង្កើត​ឡើង​នា​ថ្ងៃ​ទី ២១ មិនា​ឆ្នាំ ១៩៦៩ ។ ក្រៅ​ពី​ការ​ផលិត​ហ្គេម​ក្រុមហ៊ុន​មួយ​នេះ ក៏​មាន​ទាំង​ផ្នែក​ឧស្សាហកម្ម​កម្សាន្ត, សុខភាព​និង​កាយ​សម្បទា និង​កាស៊ីណូ​ជា​ដើម​។​ ហ្គេម​ល្បី​ៗ​ដែល​ KONAMI បង្កើត​ ហើយ​អ្នក​ទាំង​អស់​គ្នា​ប្រហែល​ស្គាល់​នោះ​រួម​មាន​ហ្គេម​បាល់ទាត់​ PES, X-Men Acard ល្បី​ខ្លាំង​នៅ​ឆ្នាំ ១៩៩២ ជា​ដើម​។

៨.Ubisoft:

ក្រុមហ៊ុន​ Ubisoft ជា​ស្លាកយីហោ​របស់​បារាំង​បង្កើត​ឡើង​ជាង ៣០ ឆ្នាំ​មក​ហើយ​។ ការ​បង្កើត​ឡើង​ដំបូង​ដោយ​បុគ្គល​ ៥ នាក់។ ហ្គេម​ល្បីៗ​បង្កើត​ឡើង​ដោយ Ubisoft រួមមាន Assasin’s Creed, Far Cry និង​ Prince of Persia ។

៧.Electronic Arts:

​​លោក​ Larry Probst ជា​ប្រធាន​ និង​លោក Andrew Wilson ជា​ CEO ចាប់​ដៃ​គ្នា​បង្កើត​ក្រុមហ៊ុន​ផលិត​ហ្គេម​ EA ដែល​ហ្គេម​ល្បីៗ បច្ចុប្បន្ន​របស់​ពួក​គេ​រួម​មាន​ FIFA 17, Battlefield 4 និង​ Neef for Speed Rivals ។​ ការិយាល័យ​ធំ​របស់​ EA ស្ថិត​នៅ​ទីក្រុង​ Redwood រដ្ឋ​កាលីហ្វយ៉ា​ សហរដ្ឋអាមេរិក​។​

៦.Namco Bandai:

វា​ស្រដៀង​ទៅ​នឹង Square Enix ដោយ​ក្រុមហ៊ុន​មួយ​នេះ ក៏​បង្កើត​ឡើង​ក្នុង​ការ​ចូលរួម​រវាង​ក្រុមហ៊ុន ២ ផង​ដែរ​។ កាល​ពី ៦៧ ឆ្នាំ​មុន​នា​ថ្ងៃ​ទី ៥ កក្កដា​ឆ្នាំ ១៩៥០ មាន​ការ​បង្កើត​ឡើង​នូវ​ក្រុមហ៊ុន​ Bandai ក្រោយមក​នា​ឆ្នាំ ១៩៥៥ បង្កើត​ឡើង​បាន​ក្រុមហ៊ុន​ Namco។ រហូត​ចូល​ឆ្នាំ ២០១៤ ទើប​ពួក​គេ​បញ្ចូល​គ្នា​ជា​ក្រុមហ៊ុន​តែ​មួយ​។ ហ្គេម​ល្បីៗ​របស់ Namco Bandai រួម​មាន​ Dragon BallZ, Pac-Man និង​ Jump Festa ។

៥.Activision Blizzard:

ក្រុមហ៊ុន​ហ្គេម​មួយ​នេះ​ទើប​តែ​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៨ ប៉ុណ្ណោះ ដោយ​មាន​ការិយាល័យ​ធំ​នៅ​ក្នុង​ទីក្រុង​ Santa Monica រដ្ឋ​កាលីហ្វយ៉ា ហើយ​មាន​លោក​​ Brian Kelly ជា​ប្រធាន​និង​ Bobby Kotick ជា​​ CEO ។​ ហ្គេម​ល្បីៗ​របស់​វា​រួម​មាន​ World War Craft, Call of Duty និង​ Candy Crush Saga ។​

៤.SEGA:

ក្រុមហ៊ុន​អាយុ​កាល​ ៥៦ ឆ្នាំ​មួយ​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ឆ្នាំ ១៩៦០ ដំបូង​ឡើង​ឈ្មោះ​ Nihon Goraku Bussan ។​ វា​ជា​ក្រុមហ៊ុន​មួយ​របស់​ជប៉ុន ដែល​បង្កើត​នូវ​ប្រភេទ​ហ្គេម​ជា​ច្រើន រហូត​ដល់​បច្ចុប្បន្ន​មាន​ទាំង​លក់​ឧបករណ៍​ហ្គេម​ផ្ទាល់​ខ្លួន​ទៀត​ផង​។​ ហ្គេម​ល្បីៗ​របស់​វា​មាន​ Street Fighter, Boomer Man និង​ Sonic ។​

៣.Nitendo:

ក្រុមហ៊ុន​នេះ​មាន​អាយុ​កាល​ចាស់​ជាង​គេ​បន្តិច​ដល់​ទៅ ១២៧ ឆ្នាំ ឯ​ណោះ ដោយ​សូម្បី​តែ​បុគ្គល​អ្នក​បង្កើត​ក្រុមហ៊ុន​ឡើង​លោក​ Fusajiro Yamauchi ក៏​មាន​មោទនភាព​ចំពោះ​ក្រុមហ៊ុន​របស់​លោក​ដែរ​។ មាន​ទីតាំង​ក្នុង​ទីក្រុង​ Kyoto ប្រទេស​ជប៉ុន បច្ចុប្បន្ន​ក៏​បាន​ចេញ​លក់​ប្រភេទ​ឧបករណ៍​ហ្គេម​ដូច​គ្នា។​ ហ្គេម​ល្បីៗ​រួម​មាន​ Super Mario, Pokemon Go,TERIZ AXIS ។​

២.Microsoft Studios:

ក្រុមហ៊ុន​នេះ​ហើយ​ ដែល​ជា​អ្នក​ចេញ​លក់​ម៉ាស៊ីន​ Xbox ហើយ​ក៏​ជា​អ្នក​ផលិត​ហ្គេម​ដូច​គ្នា​។ លោក​ Phil Spencer គឺ​ជា​ប្រធាន​។​ លោក​ Shannon Loftis ជា​អ្នក​ចាត់ការ​ទូទៅ​នៃ​ផ្នែក​ Party Publishing និង​ Larry Hyrb ជា​អ្នក​ដឹកនាំ​កម្មវិធី​សម្រាប់​ Xbox Live ។​ ហ្គេម​ល្បីៗ​របស់​វា​រួម​មាន​ ហ្គេម​ប្រណាំង​រថយន្ត​ Froza, ហ្គេម​បាញ់​គ្នា​ Halo និង​ Fable ។​

១.SONY Computer Entertainment:

នេះ​ជា​អ្នក​បង្កើត​ម៉ាស៊ីន​ហ្គេម​ Play Station ដោយ​ការិយាល័យ​ធំ​មាន​ទីតាំង​ស្ថិត​នៅ​ទីក្រុង​ San Mateo រដ្ឋ​កាលីហ្វយ៉ា​។​ លោក​ Andrew House ជា​អ្នក​គ្រប់គ្រង​ទូទៅ​និង​ Global CEO សម្រាប់​ក្រុមហ៊ុន​ទាំង​មូល ហើយ​លោក​ Shawn Layden ជា​អ្នក​គ្រប់គ្រង​ Sony Worldwide Studios។​​ ក្រុមហ៊ុន​មួយ​នេះ​ ហាក់​បី​ជា​មិន​សូវ​បង្កើត​ហ្គេម​បាន​ច្រើន​ឡើយ ប៉ុន្តែ​វិស័យ​ផលិត​ម៉ាស៊ីន​ Play Station របស់​ខ្លួន ត្រូវ​បាន​គេ​ទទួល​ស្គាល់​ខ្ពស់​ជុំ​វិញ​ពិភពលោក​។