ក្រុមហ៊ុន Taiwan Semiconductor Manufacturing Company (TSMC) កំពុងតែចាប់ផ្តើមនូវការសាងសង់រោងចក្រថ្មីរបស់ខ្លួន សម្រាប់ផលិតបន្ទះឈីបថ្មីប្រភទេ 5nm នៅក្នុងសបា្តហ៍នេះ បន្ទាប់ពីមានការបញ្ជាទិញទាំងអស់ សម្រាប់បន្ទះឈីប Processors សម្រាប់ម៉ូដែល iPhone នៅឆ្នាំនេះ។ ក្រុមហ៊ុន នេះមានគម្រោងក្នុងការបង្កើតនូវបន្ទះឈីប 3nm នៅពេលអនាគតខាងមុខនេះផងដែរ។

សារព័ត៌មាន DigiTimes បានរាយការណ៍នៅថ្ងៃអង្គារ៍នេះ ថា ភាពជាដៃគូរបស់ក្រុមហ៊ុន Apple នៅក្នុងការផលិតបន្ទះឈីប microchips របស់ទូរស័ព្ទ iPhone នៅក្នុងឧទ្យាន Southern Taiwan Science Park នៅសប្តាហ៍នេះ។ សម្រាប់ព្រឹត្តិការណ៍នេះ នឹងមានការផ្តោតសំខាន់ទៅលើការចាប់ផ្តើមនៃការផលិតបន្ទះឈីប 5nm ថ្មីរបស់ក្រុមហ៊ុន TSMC នោះ។ ប្រភពឧស្សាហកម្មនៅខាងក្នុងបញ្ជាក់ថា “លោក Morris Chang ដែលជាអគ្គនាយករបស់ក្រុមហ៊ុន TSMC នឹងធ្វើអធិបតីក្នុងពិធីបើកការដ្ឋាននាពេលខាងមុខនេះ។ នេះគឺជាកម្មវិធីរបស់ខ្លួនចុងក្រោយបំផុតសម្រាប់លោក Chang មុនពេលដែលគាត់ចូលនិវត្តន៍នៅពាក់កណ្តាលខែមិថុនាខាងមុខនេះ។ ក្រុមហ៊ុន TSMC គឺមានការទទួលខុសត្រូវសម្រាប់ដំណើរការនៃបន្ទះឈីប 10nm ដែលប្រើប្រាស់នៅក្នុងការផលិតទៅលើបន្ទះឈីប A11 Bionic chip សម្រាប់ប្រើប្រាស់នៅលើទូរស័ព្ទ iPhone X, iPhone 8 និង iPhone 8 Plus។ សម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីបនេះ ក៏នឹងធ្វើការទៅលើបន្ទះឈីប Processor ថ្មី ដែលនឹងចាប់ផ្តើមសម្រាប់ផលិតទៅលើបន្ទះឈីបសម្រាប់ iPhone នៅក្នុងឆ្នាំ 2018 នេះ។ បើទោះបីជាក្រុមហ៊ុន TSMC កំពុងតែចាប់ផ្តើមនូវការសាងសង់នូវរោងចក្រ 5nm នៅក្នុងសប្តាហ៍នេះ វានឹងមិនអាចដំណើរការបានទេនៅឆ្នាំនេះ។

សម្រាប់រោងចក្រផលិតបន្ទះឈីប 5nm នេះនឹងចាប់ផ្តើមនៅក្នុងត្រីមាសទី 1 ឆ្នាំ 2019 មុនពេលដែលវាចាប់ផ្តើមការផលិតទ្រង់ទ្រាយធំនៅក្នុងឆ្នាំ 2020 ។ ដូច្នេះ សម្រាប់បន្ទះឈីប iPhone Chip ស៊េរីថ្មីនៅឆ្នាំនេះនឹងមានឈ្មោះហៅថា A12 ដែលប្រើប្រាស់ដំណើរការ 7nm របស់ក្រុមហ៊ុន TSMC ។ កាលពីពេលមុននេះ Apple Insider រាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងធ្វើការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន TSMC សម្រាប់ការបញ្ជាទិញទៅលើបន្ទះឈីប A12 ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ប្រហែលជាជ្រើសរើសនូវក្រុមហ៊ុន TSMC ជាជាងក្រុមហ៊ុន Samsung ដោយសារតែបច្ចេកវិទ្យានៃ 7nm របស់ក្រុមហ៊ុន Samsung នៅមិនទាន់ដំណើរការរួចនៅឡើយទេសម្រាប់ឆមាសទី 2 នៅក្នុងឆ្នាំនេះ។ ក្រៅពីការផលិតនូវរោងចក្របន្ទះឈីប 5nm នេះ ក្រុមហ៊ុនបច្ចេកវិទ្យា TSMC ក៏រៀបចំនូវការផលិតទៅលើរោងចក្រសម្រាប់បច្ចេកវិទ្យាបន្ទះឈីប 3nm ដែលនឹងស្ថិតនៅក្នុងឧទ្យាន Southern Taiwan Science Park ។ សម្រាប់ការសាងសង់នេះត្រូវគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ 2020 ហើយរោងចក្រថ្មីនេះនឹងចាប់ផ្តើមដំណើរការជាផ្លូវការនៅឆ្នាំ 2022 ៕

ប្រភពពី៖eworldmagz