បើសិនជាអ្នកក្រឡេក​ទៅ​មើល​ស្មាត​ហ្វូន​របស់​អ្នក, អ្នក​ប្រហែល​ជា​គិតថា វា​ជា​ឧបករណ៍​មួយ​ដែល​អ្នក​ចំណាយ​លុយ ទិញ​មក​ដើម្បី​បម្រើ​សេចក្តី​ត្រូវការ និងប្រើ​ប្រាស់ជាការងារប្រចាំថ្ងៃ។ តើអ្នកដែលគិតថា ទូរស័ព្ទ ដែលយើងប្រើប្រាស់ រាល់ថ្ងៃនេះយើងក៏អាចរកប្រាក់ឱ្យយើងបានដែរ។

ថ្ងៃនេះ យើងខ្ញុំសុំធ្វើការណែនាំ មិត្តអ្នកអានទាំងអស់គ្នានូវកម្មវិធីចំនួន 4 ដែលលោកអ្នកអាចរកលុយ​ពីវា​បាននៅលើ Android៖

  1. appcasher

ជាកម្មវិធីមួយ ដែលយើងអាចរកប្រាក់បាន ដោយគ្រាន់តែដោនឡូតកម្មវិធី ឬ ហ្គេម ដើម្បីធ្វើតេស្ត និង​ប្រើប្រាស់រាល់កម្មវិធី ឬ ហ្គេម ដែល appcasher បានដាក់ឱ្យដោយផ្ទាល់។ រួចនឹងទទួលបាន Credit ដែលយើងអាចប្តូរយកជា Gift Cards ដើម្បីទិញទំនិញនៅលើ Amazon ឬ iTunes ឬក៏ផ្ទេរវា​ចូល​គណនី PayPal របស់យើងក៏បានដែរ។ ហើយប្រសិនបើយើង ណែនាំមិត្តភក្ដិបន្ថែម យើង​នឹង​ទទួល​បាន Credit បន្ថែមដែរ។

  1. MintCoins

ជាកម្មវិធី ដែលយើងអាចរកប្រាក់ តាមរយៈ​ដោនឡូតកម្មវិធីដែលឥតគិតថ្លៃ, មើលវីដេអូ, ចុះឈ្មោះ នៅ​លើ website, និងបំពេញពត៌មាន ស្ទង់មិតិផ្សេងៗទៀត ហើយយើងក៏អាចណែនាំមិត្តភក្តិ ដើម្បីបាន​ប្រាក់​បន្ថែមដែរ។ លោកអ្នកអាច ដកប្រាក់បានភ្លាមៗ ជាមួយនិងគណនី PayPal នៅពេលដែល​ទទួល​បាន​ប្រាក់​ចាប់ពី 1 ដុល្លារឡើងទៅ។

  1. Foap

ជាកម្មវិធីពិសេស សម្រាប់អ្នកចូលចិត្តថតរូប ដោយយើងអាចអាប់ឡូត រូបភាពស្អាតៗ ដូចជារូប​ទេសភាព, ដំណើរកំសាន្ត, រូបភាពអាហារ ផ្សេងៗ ដើម្បីដាក់លក់ អនឡាញតែម្តង។ វាមានលក្ខណៈ​ស្រដៀង​ទៅនឹង Instagram ដែរ រួចយើងនឹងបានលុយនៅពេលមានអ្នកណាទិញរូបរបស់យើង។ នៅ​ពេល​ទឹកប្រាក់យើងទទួលបាន 5 ដុល្លារ ឡើង យើងនឹងអាចដកប្រាក់បាន។

  1. CashPirate

កម្មវិធីនេះ តម្រូវឱ្យយើងតេស្ដ កម្មវិធី និង ហ្គេម ដែរ ហើយផ្តល់ជាមិតិ និងណែនាំមិត្តឱ្យចូល​រួម​លេង​ជាមួយយើង ដើម្បីសន្សំពិន្ទុ។ នៅពេលយើងទទួលបានពិន្ទុដល់ 1000 យើងអាចប្តូរបាន 1 ដុល្លារ ដើម្បី​ទិញកម្មវិធី នៅក្នុង Play Store ឬ ផ្ទេរចូលគណនី PayPal ក៏បាន។

ប្រភពពី៖cambo-report