កុំព្យូទ័រ​ដំណើរការ​យឺត? សាក​ឆែក​មើល​លើ Disk Usage​ ដើម្បី​ឆែក​មើល​គឺ​ត្រូវ​ចូល​ទៅ Task Manager ​ដោយ​ចុច​ចង្កឹះ​ផ្លូវ​កាត់ Ctrl + Shift + Esc ​រួច​ចូល​ទៅ​តាប Process ​និង​មើល​នៅ​ត្រង់ Disk។ ប្រសិន​អ្នក​ឃើញ Disk ​ឡើង​ក្រហម ដោយ​មាន​ភាគរយ​ដល់ ១០០% នោះ អ្នក​គួរ​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​កាត់បន្ថយ​ការ​ប្រើ Disk ​អតិបរមា​នេះ ជៀសវាង​កុំព្យូទ័រ​ដើរ​យឺត។ ដំណោះស្រាយ​គឺ​មាន​តាម​លំដាប់​ខាង​ក្រោម៖

១) ឆែក​មើល​កម្មវិធី​កម្ចាត់​មេរោគ Anti-Virus ​របស់​អ្នក
យោង​តាម​គេហទំព័រ ​បង្ហាញ​ពី​គន្លឹះ​ខ្លីៗ​ពាក់ព័ន្ធ​បច្ចេកវិទ្យា makeuseof បាន​ណែនាំ​កម្មវិធី​កម្ចាត់​មេរោគ​មួយ​គឺ Malwarebytes Anti-Malware ​មាន​សមត្ថភាព​អាច​ស្កេន​ប្រព័ន្ធ​សូហ្វ៊ែរ​ក្នុង​កុំព្យូទ័រ​របស់​អ្នក គឺ​ទៅ​លើ Drive ​ទាំង​អស់ និង​អាច​កំណត់​រក​ឃើញ​បញ្ហា​ផ្សេងៗ​បាន​យ៉ាង​ជំនាញ។

២) ​បិទ Windows Search ដើម្បី​ជួយ​កែលំអ Disk Performance
បញ្ហា​សូហ្វ៊ែរ bug ​មួយ​ក្នុង Windows 8 និង 10 នៅ​ក្នុង​ប្រភេទ​ “search loop” គឺ​ធ្វើ​ឱ្យ​កើត​ឡើង​នៃ​ដំណើរការ increased load នៅ​លើ​ប្រព័ន្ធ System Drive។

ដើម្បី​បញ្ឈប់ (stop) ​និង​បញ្ចៀស​នូវ​ការ​កើតឡើង​អំលុង current session របស់​អ្នក (រហូត​ដល់ Windows ​ត្រូវ​បាន reboot) ​សូម​បើក Command Prompt ​ដោយ​ចុច​លើ Start ​រួច​បញ្ចូល​ឃ្លា Command Prompt (Admin) ​ហើយ​ចុច Enter និង​អនុវត្ត​តាម​ពាក្យ​បញ្ជា​ដូច​ខាង​ក្រោម៖

net.exe stop “Windows search”

​ដើម្បី​បិទ​ជា​រៀង​រហូត​នូវ Windows Search ​ឬ Indexing ​ត្រូវ​ចុច Windows Key + R ​ហើយ​បញ្ចូល​ពាក្យ services.msc និង​ចុច Enter។ ក្នុង​ផ្ទាំង Service ត្រូវ​ស្វែងរក​ Windows Search ហើយ​ចុច double-click ​ដើម្បី​បន្ត​បើក​ចូល​ទៅ Windows Search Properties។ នៅ​ក្រោម Startup type ​ចុច​លើ Disable។ អ្នក​អាច​ចុច Stop ​ដើម្បី​បញ្ឈប់ service បាន។ ចុច OK ដើម្បី​រក្សា​ការ​កែប្រែ​នេះ។ ​


៣) ​បិទ Superfetch Service
សម្រាប់​ហេតុផល​ខ្លះ superfetch service ​ត្រូវ​គេ​កំណត់​ថា ជា​កត្តា​ផ្ដល់​ផល​ប៉ះពាល់ នាំ​ឱ្យ​កើត​បញ្ហា disk performance ទាំង​នេះ ក្នុង Windows 8.x និង Windows 10។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សូម​បើក Command Prompt ​រួច​បញ្ចូល​ពាក្យ​បញ្ហា​ដូច​ខាងក្រោម៖

net.exe stop superfetch

ជា​ថ្មី​ម្ដង​ទៀត អ្នក​អាច​រង់ចាំ​ដល់ ប៉ុន្មាន​ខែ​បន្ទាប់ ក្នុង​ការ​ឆែក​មើល​ថា តើ​មាន​បញ្ហា​អ្វី​ប៉ះពាល់​ដល់ performance របស់​កុំព្យូទ័រ​ដែរ​ឬ​អត់។ អ្នក​ក៏​អាច​ Check Disk ​ក្នុង Command Prompt ផ​ង​ដែរ។

chkdsk.exe /f /r

អ្នក​នឹង​ទទួល​បាន​ការ​បញ្ជាក់​ថា កុំព្យូទ័រ​ត្រូវតែ​មាន​ការ reboot ដើម្បី​ឱ្យ​ដំណើរការ Check Disk ​ជោគជ័យ ដូច្នេះ​គួរ​ឱ្យ​ច្បាស់​ថា រាល់​កិច្ចការ​សេសល់​ត្រូវ​បង្ហើយ ឬ​បិទ​កម្មវិធី​កំពុង​ប្រើ ជៀសវាង​មាន​បញ្ហា​លើ​ឯកសារ​របស់​អ្នក។

៤) តើ​អាច​មក​បណ្ដាល​មក​ពី​កម្មវិធី Flash ទេ?
យើង​បាន​ពិភាក្សា​គ្នា ជុំវិញ​កម្មវិធី Flash ថា​ហេតុអ្វី Flash អាច​ជះឥទ្ធិពល​មួយ​ផ្នែក​ទៅ​ដល់ Hard Disk Usage ។ Flash ​នៅ​លើ​កម្មវិធី​បើក​អ៊ីនធឺណិត Internet Browser គឺ​ជា​កូន​សោ​សម្ងាត់​មួយ អាច​ឱ្យ hacker ឆ្លៀត​ឱកាស​វាយ​ប្រហារ​កុំព្យូទ័រ​របស់​អ្នក​បាន ហើយ​ក៏​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​លើ Disk Performance ក្នុង Windows 8.x និង Windows 10 ​ផង​ដែរ ពិសេស​គឺ​នៅ​លើ Google Chrome ​តែម្ដង។ ដំណោះស្រាយ​នៅ​លើ​កម្មវិធី Chrome ​គឺ​ចូល​ទៅ​របារ​អាសយដ្ឋាន (address bar) រួច​បញ្ចូល chrome://plugins ​នោះ​ផ្ទាំង​កំណត់ setting-style ​នឹង​បង្ហាញ​​នូវ​បញ្ជី plugins ដែល​បាន​ដំឡើង។ ប្រសិន​អ្នក​បាន​ដំឡើង​កម្មវិធី Adobe Flash ​សម្រាប់​ទស្សនា​វីដេអូ (BBC iPlayer requires Flash ​នៅ​លើ Desktop Browsers) អ្នក​នឹង​ឃើញ​បញ្ជី Adobe Flash Player ។

ចុច​លើ​ប៊ូតុង Disable ​នោះ​កម្មវិធី Adobe Flash Player នឹង​ក្លាយ​ជា​ពណ៌​ប្រផេះ។ រង់ចាំ​មួយ​រយៈ​ពេល បន្ទាប់​សាក​ឆែក​មើល​ Task Manager ទៅ​មើល៍ តើ​បញ្ហា Disk Performance ដោះស្រាយ​បាន​ឬ​នៅ។

ទោះជា​យ៉ាងណា Chrome update ជំនាន់​ទៅ​មុខ​បន្តបន្ទាប់ ដូច្នេះ​របៀប​នៃ​ការ​បិទ អាច​ខុស​គ្នា​ទៅ​តាម​ជំនាន់​កម្មវិធី browser នេះ។ របៀប​បិទ​គឺ​ចូល​ទៅ Menu >> Settings >> Show advanced settings … ហើយ​រក​មើល​ផ្នែក Privacy។ ចុច​លើ Content Settings … ហើយ​ស្វែងរក Flash។ អ្នក​នឹង​ឃើញ​ជម្រើស​មាន ៣ គឺ​ត្រូវ​ចុច​លើ​ជម្រើស​ទី៣ Block sites from running flash ​ហើយ​ចុច Done។ ធ្វើការ Restart ​កម្មវិធី browser ម្ដង ហើយ​ឆែក​មើល HDD performance ​សាក​មើល។ អ្នក​ក៏​អាច​ជ្រើសរើស​ជម្រើស Ask first before allowing sites to run Flash ផង​ដែរ។

៥) ឆែក​មើល​កម្មវិធី Skype ​ស៊ី Disk Resource ឬ​ទេ?
​កត្តា​មួយ​ផ្សេង​ទៀត ដែល​អាច​ស៊ី HDD Performance ឡើង​កប់​នោះ គឺ​ពាក់ព័ន្ធ​ជាមួយ​ប្រភេទ​កម្មវិធី ដំណើរការ​ស្វ័យប្រវត្តិ​នៅ​ពេល​បើក​កុំព្យូទ័រ​មក​ភ្លាម (startup running program ) ដូច​ជា​កម្មវិធី Skype ជាដើម។ ដើម្បី​បិទ​ដំណើរការ​ស្វ័យប្រវត្តិ​របស់ Skype ​សូម​អនុវត្ត​ជំហាន​ខាង​ក្រោម៖ ចុច Windows Key + R ​ហើយ paste ​អាសយដ្ឋាន​នេះ​ចូល​ប្រអប់ C:\Program Files (x86)\Skype\Phone\ ​រួច​ហើយ​ចុច​លើ OK។

អ្នក​នឹង​ឃើញ​ Skype.exe ចុច​ស្ដាំ mouse ​ហើយ​ចុច Properties។ ចូល​ទៅ​តាប Security ​ហើយ​ចុច Edit។ បន្ទាប់​មក select យក ALL APPLICATION PACKAGES ​រួច​ហើយ​ធីក​លើ Write ត្រង់​ជួរ​ឈរ Allow។

៦) ដោះស្រាយ​បញ្ហា PCI-Express Firmware Bug
​បើក Device Manager ​(នៅ​លើ Windows 10 search ឬ​ស្ដាំ mouse ​លើ This PC ក្នុង Windows Explorer ​រួច​ Properties > Device Manager) ហើយ​ចុច​ពន្លា IDE ATA/ATAPI Controllers។ ប្រសិន AHCI Controllers ​ចុច double-click ​បន្ទាប់​មក​បើក Drive tab ​ហើយ select យក Driver Detail។ តើ​វា​បង្ហាញ C:\Windows\system32\DRIVERS\storahci.sys ទេ? ប្រសិន​ដូច្នេះ កុំព្យូទ័រ​អ្នក​អាច​រក​ឥទ្ធិពល​ពី bug ​នេះ​ហើយ។ បិទ​ប្រអប់ driver details box ហើយ បើក​ទៅ​កាន់​តាប Detail រួច​ចុច​យក Device instance path ពី drop-down menu។ ចុច​ស្ដាំ mouse ​និង​ចុច​យក Copy។ បើក​កម្មវិធី text editor ឡើង​មក (ដូច Notepad) ​ហើយ Paste ​មាតិកា​ទៅ​ក្នុង​នោះ។

បន្ទាប់​មក​ចុច Windows Key + R ​ហើយ​សរសេរ regedit ​និង​ចុច​លើ OK។ ស្វែងរក​ទីតាំង HKEY_LOCAL_MACHINE\System\CurrentControlSet\Enum\PCI\ ហើយ​ប្រើ pasted string ​ខាង​លើ ដើម្បី​បើក AHCI Controller ​។ Device Parameters\Interrupt Management\MessageSignaledInterruptProperties ​ហើយ​អ្នក​គួរ​តែ​ឃើញ MSISupported បង្ហាញ​នៅ​ផ្នែក​ខាង​ស្ដាំ។ ចុច double-click ​ត្រង់​នេះ ហើយ​ប្ដូរ​តម្លៃ data ទៅ​ជា ០ (សូន្យ) រួច​ចុច OK។ ជា​ចុងក្រោយ Restart Widows ជា​ការ​ស្រេច។

៧) ​បិទ Diagnostic Tracking ក្នុង Windows
អ្នក​ក៏​អាច​បិទ service តាម Command Prompt ​បាន​ផង​ដែរ ដោយ​ចុច Start ​វាយ Command Prompt (Admin) ​ហើយ​បញ្ចូល​ពាក្យ​បញ្ជា​ដូច​ខាង​ក្រោម៖

sc config “DiagTrack” start= disabled
sc stop “DiagTrack”

ក្រោយ​អនុវត្ត ៧ចំណុច​ខាង​លើ​រួច នោះ Disk Usage ក្នុង​កុំព្យូទ័រ​របស់​អ្នក នឹង​កម្រ​ឡើង​ដល់​ចំណុច ១០០% ទៀត​ណាស់៕

សាកល្បង​អនុវត្ត​ម្ដង​មើល តើ​បាន​ផល​កម្រិត​ណា នៅ​លើ​កុំព្យូទ័រ​របស់​អ្នក?