ដូចដែល​ប្រិយមិត្ត​ដឹង​ហើយ​ថា​នៅ​លើ​ផ្សារ​កម្មវិធី​ ​ទាំង​ ​iOS​ ​និង​ ​Android​ ​មាន​ហ្គេម​ជាច្រើន​ដែល​អាច​លេង​បាន​ដោយ​ឥត​គិត​ថ្លៃ។ ដូច្នេះ​ប្រិយមិត្ត​ធ្លាប់​ឆ្ងល់​ទេ​ថា​ ​តើ​អ្នក​បង្កើត​ហ្គេម​ ​ឬ​ក្រុមហ៊ុន​បង្កើត​ហ្គេម​ទាំង​នោះ​បាន​ចំណូល​ពី​ណា​ដើម្បី​ជួល​បុគ្គលិក​ ​ខណៈ​ការ​ចុះ​ឈ្មោះ​បង្កើត​គណនី​សម្រាប់​បង្ហោះ​កម្មវិធី​ ​និង​ហ្គេម​ក្នុង​ ​Play Store​ ​របស់​ ​Android​ ​មាន​ប្រមាណ​ ​២៥​ ​ដុល្លារ​ ​និង​ប្រមាណ​ ​៩៩​ ​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​គណនី​ក្នុង​ ​App Store​ ​របស់​ ​Apple។

តាមពិត​ ​ភាគ​ច្រើន​នៃ​ហ្គេម​ឥត​គិត​ថ្លៃ​ទាំង​នោះ​អាច​រក​ចំណូល​បាន​ពី​ផ្ទាំង​ពាណិជ្ជកម្ម​ ​និង​ការ​លក់​សម្ភារៈ​នានា​នៅ​ក្នុង​ហ្គេម​។ ហ្គេម​ដែល​ឲ្យ​ទាញ​យក​ឥតគិត​ថ្លៃ​ក៏​ប្រើប្រាស់​បច្ចេកវិទ្យា​ ​Click model​ ​(បាន​ចំណូល​ពេល​អ្នក​ប្រើប្រាស់​ចុច​លើ​ផ្ទាំង​ពាណិជ្ជកម្ម)​ ​ឬ​ ​Pay-per-view mode​ ​(បាន​ចំណូល​ពេល​អ្នក​ប្រើ​ឃើញ​ផ្ទាំង​ពាណិជ្ជកម្ម)។

ហ្គេម​ខ្លះ​ទៀត​ប្រើប្រាស់​វិធីសាស្ត្រ​ផ្សេង​ ​ដូច​ជា​ហ្គេម​ប្រភេទ​ ​Online​ដែល​ធ្វើ​យ៉ាង​ណា​ទាក់​ទាញ​អ្នក​លេង​ចំណាយ​លុយ​លើ​ការ​ឡើង​វគ្គ​ ​ឬ​ទិញ​សម្ភារៈ​ផ្សេង​ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​មិត្តភ័ក្ដិ​ ​ឬ​អ្នក​ដទៃ។ ឧទាហរណ៍ ​ហ្គេម​ ​Vainglory​ ​និង​ ​Clash of Clans​ ​ដែល​មិន​មាន​ផ្ទាំង​ពាណិជ្ជកម្ម​លោត​រញ៉េរញ៉ៃ​នោះ​ទេ​ ​តែ​បើ​អ្នក​ចង់​ឲ្យ​ ​Hero​ ​មាន​សមត្ថភាព​ខ្លាំង​ ​អ្នក​ត្រូវ​ទិញ​ ​Skin​ ​ឬ​ ​Upgrade Skill​ ​ឬ​ចំណាយ​លុយ​ទិញ​ ​Gem​ ​ដើម្បី​ឲ្យ​ក៏​សាងសង់​បន្ទាយ​កាន់​តែ​លឿន​ ​និង​ទិញ​របស់​សំខាន់ៗ​ ​ខណៈ​ហ្គេម​ទាំង​នោះ​អាច​រក​បាន​វាល់​លាន​ដុល្លារ៕

ប្រភពពី៖Sabay