elibrary of cambodia ឬ​បណ្ណាល័យ​អេឡិចត្រូនិច ជា​បណ្ណាល័យ​បែប​ទំនើប​​ មាន​ឯកសារ​សម្រាប់​ស្រាវជ្រាវ​រាប់ពាន់​ក្បាល និង​មេរៀន​ថ្នាក់​វិទ្យាល័យ​សម្រាប់​ត្រៀម​ប្រលង​​​បាក់​ឌុប ដែល​យុុវវ័យ​មិន​គួរ​មើល​រំលង​នោះ​ទេ។

បណ្ណាល័យ​អេឡិចត្រូនិច ប្រមូល​ផ្ដុំ​ទៅ​ដោយ​ឯកសារ​ប្រភេទ Ebook ជា​ច្រើន​ប្រភេទ​ដូចជា នយោបាយ ប្រលោមលោក ចិត្តសាស្រ្ត កិច្ចព្រមព្រៀង សេចក្តីអំពាវនាវ កំណាព្យ តន្ត្រី សៀវភៅ​ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ​គ្រប់​កម្រិតសម្រាប់​​យុវវ័យ​ស្រាវជ្រាវ​ ដោ​យគ្រាន់​តែ​វាយ​ពាក្យ elibraryofcambodia លើ Browser ទូរសព្ទ​​គឺ​អាច​ចុច​អាន​បាន​គ្រប់​ពេល​វេលា។

ចំពោះ​គោល​បំណង​របស់​បណ្ណាល័យ​អេឡិចត្រូនិក​ខ្មែរ គឺ​ចង់​ប្រមូល​សម្បត្តិ​វប្បធម៌​ខ្មែរ មាន​អក្សរសាស្ត្រ ប្រពៃណី ដែល​ឆ្លាក់​នៅ​លើ​ផ្ទាំង​សិលា សាស្ត្រា​ស្លឹករឹត សៀវភៅ និង​បាន​ថត ជា​រូបភាព ឬ សំឡេង មក​ចង​ក្រង​ទុក​លើ​បណ្ណាល័យ​អេឡិចត្រូនិក​ខ្មែរ ដើម្បី​កុំ​ឲ្យ​បាត់​បង់។ ម្យ៉ាង​ទៀត​វា​ក៏​ជួយ​ឲ្យ​កូន​ខ្មែរ​អាច​ស្វែង​យល់​ពី​វប្បធម៌​និង​ប្រពៃណី​សម្បូរ​បែប​បន្សល់​ទុក​តាំង​ពី​អតីតកាល ដោយ​មិន​បាច់​ចំណាយ​អស់​មួយ​រៀល​ឡើយ៕

ចុចទីនេះ​ ដើម្បីចូលទៅកាន់​​ elibraryofcambodia