ក្ដារចុច Gboard ដែល​ជា​ក្ដារចុច​លើ​ស្មាតហ្វូន​តែ​មួយ​គត់​របស់ Google ទើប​នឹង​បញ្ចេញ​កំណែ​អាប់​ដេត​ថ្មី​ដោយ​បន្ថែម​ភាសា​ដ៏​ចំណាស់​ពីរ​ទៀត​គឺ ភាសា​ចិន និង​ភាសា​កូរ៉េ។

ត្រឹម​រយៈ​ពេល​ដ៏​ខ្លី ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Google ​បាន​បញ្ចេញ​កំណែ​អាប់ដេត​ជា​បន្ត​បន្ទាប់​រហូត​មក​ដល់​ពេល​នេះ Gboard អាច​គាំទ្រ​ភាសា​ច្រើន​ជាង ៣០០ រួម​ទាំង​​ភាសា​ខ្មែរ​ផង​ដែរ។

គោល​បំណង​ក្នុង​ការ​បន្ថែម​ភាសា​ថ្មីៗ​ទាំង​នេះ Google ចង់​ពង្រឹង​ការ​វាយ​អក្សរ​ជាតិ​នីមួយៗ​លើ​អ៊ីនធើណិត​ឲ្យ​កាន់​តែ​សុក្រិត និង​រត់​ដៃ​ល្អ ជាជាង​វាយ​អក្សរ​បរទេស​ច្រើន ជាពិសេស​ដើម្បី​ឲ្យ​អ្នក​ស្គាល់​ពី​ភាសា​ដែល​មិន​សូវ​ល្បី ឬ​ភាសា​ដែល​អ្នក​មិន​ធ្លាប់​ឃើញ​ពីមុន​មក​ផង​ដែ។

ជាមួយ​នឹង​ការ​ធ្វើ​កំណែ​ប្រែ​ថ្មី​នេះ Google ក៏​បាន​បន្ថែម​ជម្រើស​ជា​ច្រើន​ទៀត​នៅ​លើ Gboard ដូច​ជា ជម្រើស​ប្រភេទ​ក្ដារចុច(AZERTY, Dvorak, Colemak, QWERY, Handwriting, និង QWERTZ) មុខងារ Voice typing, មុខងារ​កែ​អក្សរ​ពេល​សរសេរ​ខុស(Text Correction) មុខងារ​វចនានុក្រម មុខងារ Search រូប Emoji ថ្មី និង​រូប GiF ប្លែកៗ​ជា​ច្រើន​ទៀត។

បញ្ជាក់​៖ កំណែ​ភាសា​ពីរ​ថ្មី​នេះ មិន​ទាន់​មាន​នៅ​លើ iOS ទេ៕

#ចុច​ដោនឡូត​នៅ​ទីនេះ Play Store | App Store