អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ភាគ​ច្រើន​នៅ​បន្ត​ចែក​មិន​ដាច់​រវាង​ពាក្យ Hard Disk និង Hard Drive ហើយ​ក៏​មាន​ទម្លាប់​ប្រើប្រាស់​ពាក្យ​ខុស​មក​ទល់​សព្វថ្ងៃ។ ពាក្យ​ទាំង​ ២ មានអត្ថន័យផ្សេងគ្នា ដោយ​មួយ​សំដៅ​ទៅ​ប្រភេទ​ថាស​រឹង​ដែល​ផ្ទុក​ក្នុង​ឧបករណ៍ និង​មួយ​ទៀត​ជា​ឧបករណ៍​ទាំង​មូល។​

+Hard Disk:

រាល់​ពេល​អ្នក​ប្រើប្រាស់​រក្សា​ទុក​ទិន្នន័យ​ឬ​ដំឡើង​កម្មវិធី​អ្វី​មួយ​លើ​កុំព្យូទ័រ ព័ត៌មាន​ទាំង​អស់​ផ្ទុក​ក្នុង Hard Disk។ សំដៅ​ទៅ ​ថាស (Disk) ម៉ាញេទិច​លាត​រាង​មូល​តម្កល់​ទុក​ជាប់​ក្នុង Hard Drive មាន​មុខងារ​ថត​ទុក​នូវ​រាល់​ទិន្នន័យ​ទាំង​អស់​ក្នុង​កុំព្យូទ័រ។ Hard Disk វា​ខុស​ពី RAM ដែល​ផ្ទុក​ទិន្នន័យ​បណ្ដោះ​អាសន្ន ប្រភេទ Hard Disk រក្សា​ទុក​ជា​រៀង​រហូត ថ្វី​បើ​យើង​បិទ​ម៉ាស៊ីន​កុំព្យូទ័រ​ក៏​ដោយ។​

+Hard Drive:

ជា​ឧបករណ៍​រក្សា​ទុក Hard Disk ដែល​មាន​ទំហំ​ធំ​ជាង​បាតដៃ​បន្តិច អាច​ផ្ទុក​ទិន្នន័យ​លើស​ពី 100GB។ មាន​មុខងារ​ចាំ​ផ្ទេរ​ចេញ​នៅ​រាល់​ទិន្នន័យ​ទាំង​អស់​ចេញ​ពី CPU នៃ​កុំព្យូទ័រ មក​ចូល​ក្នុង Hard Disk ដោយ​ប្រើ​ល្បឿន​ផ្ទេរ​លឿន​បំផុត ៥៤០០ ឬ ៧២០០RPM (Revolution-Per-Minute)។​

ត្រង់​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ច្រើន​ច្រឡំ Hard Drive ដែល​មក​ពី​ពាក្យ​ពេញ Hard Disk Drive ធាតុ​ពិត​ខុស​គ្នា​នឹង Hard Disk ប៉ុន្តែ​មក​ទល់​បច្ចុប្បន្ន​មួយ​ចំនួន​ធំ​បន្ត​ប្រើប្រាស់​ក្នុង​ន័យ​តែ​មួយ។ បើ​និយាយ​ថា​ទៅ​ទិញ​ឧបករណ៍​រក្សា​ទុក​ទិន្នន័យ​កុំព្យូទ័រ អ្នក​គួរ​ប្រើប្រាស់​ពាក្យ Hard Drive ទើប​ត្រឹមត្រូវ៕