NetSpeedMonitorគឺជាកម្មវិធីមួយដែលផ្ដល់នូវភាពងាយស្រួលក្នុងការមើលល្បឿនអ៊ិនធឺណេតក្នុងការ Download និង Upload របស់លោកអ្នកតាមរយៈផ្ទាំងដែលស្ថិតនៅលើ Taskbar របស់ Windows ។ ម្យ៉ាងវិញទៀតវាបានភ្ជាប់ជាមួយនឹង TCP (Transmission Control Protocol) និង UDP (User Datagram Protocol) សម្រាប់ធ្វើការបង្ហាញនូវ IP Address និងឈ្មោះរបស់ User និង ឈ្មោះកម្មវិធីដែលកំពុងតែប្រើប្រាស់លើអ៊ិនធឺណេត ។

របៀបដំឡើង
លោកអ្នកគ្រាន់តែទាញយកកម្មវិធីនេះពី ខេមបូណិច បន្ទាប់មកធ្វើការដំឡើងទៅតាមការណែនាំរបស់កម្មវិធី ។ បន្ទាប់ពីដំឡើងចប់សព្វគ្រប់ហើយនោះវានឹងបង្ហាញនៅលើ Taskbar របស់លោកអ្នក ដូចរូបខាងក្រោម៖

របៀបប្រើប្រាស់
លោកអ្នកអាចមើលព័ត៌មាននៃការផ្ញើ ឬ ទទួលពី Adaptor របស់លោកអ្នកបានដោយគ្រាន់តែ Right Click លើកម្មវិធី រួចហើយយកពាក្យថា Data Traffic នោះវានឹងបង្ហាញដូចខាងក្រោម៖


ម្យ៉ាងវិញទៀតលោកអ្នកធ្វើការ Group ព័ត៌មាននោះជាថ្ងៃ ឬជាខែ ដែលអាចគិតជា GB, MB, KBនិង Bit បានទៀតផង

បន្ទាប់មកលោកអ្នកកំណត់ការបង្ហាញTCPនិង UDP ដែលប្រើសម្រាប់ធ្វើការបង្ហាញនូវ IP Address និងឈ្មោះរបស់ User នឹង ឈ្មោះកម្មវិធីដែលកំពុងតែប្រើប្រាស់លើអ៊ិនធឺណេត ដោយគ្រាន់តែ Right Click លើកម្មវិធី រួចហើយយកពាក្យថាConnections

រួចហើយលោកអ្នកអាចកំណត់មិនឲ្យមានការបង្ហាញនូវ TCP និង UDP បានផងដែរ គឺគ្រាន់តែដកធឺកនៅខាងមុនប្រអប់នោះ

NetSpeedMonitor នៅមានលក្ខណៈពិសេសៗច្រើនទៀត សូមលោកអ្នកសាកល្បងដោយខ្លួនឯង ។
ទាញយកនៅទីនេះ