ថ្ងៃនេះយើង សូមបង្ហាញនូវ Extensions ដែរអាចអោយលោកអ្នកធ្វើការ Test ល្បឿន Internet របស់អ្នកយ៉ាងងាយស្រួល Extensions មួយនេះគឺមាននៅក្នុង Google Chrome Browser ដែរអាចដំណើការនៅ Windows និង Mac OS បាន។ Extensions មួយនេះមានឈ្មោះថា “Speedtest by Ookla” ដែរបង្កើតឡើងដោយ ក្រុមហ៊ុនដ៏ល្បីមួយ គឺ Ookla ដែរអ្នកខ្លះក៏បានស្គាល់រួចមកហើយដែរ ជាមួយវេបសាយ Test ល្បឿន Internet ដ៏ពេញនិយម “www.speedtest.net” ហើយថ្មីៗនេះដែរ វេបសាយ Test ល្បឿន Internet ដ៏ពេញនិយម មួយនេះក៏បានធ្វើការ Update ដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់លោកអ្នកធ្វើការ វាសល្បឿន Internet “www.beta.speedtest.net” ។

អ្វីដែរកាន់តែពិសេសនោះ ក្រុមហ៊ុនមួយនេះ ក៏បានបង្កើតនូវ Extensions ក្នុង Google Chrome Browser និងកម្មវិធី​ នៅលើទូរសព្ទ័ដែរធ្វើអោយយើងកាន់តែមានភាពងាយស្រួលក្នុងការធ្វើ Test ល្បឿន Internet ទៀតផង។

គួរបញ្ជាក់ផងដែរថា” កាលពីប៉ុន្មានសប្ដារ៍មុន ក្រុមហ៊ុនទូរសព្ទចរលត័ Cellcard ក៏បានទទួលពានរង្វាន់ ខាងផ្នែក mobile internet លឿនជាងគេង នៅកម្ពុជាផងដែរ ដោយធ្វើ Test ដោយក្រុមហ៊ុន Ookla នេះ។

សម្រាប់Google Chrome   សម្រាប់​ Android   សម្រាប់iOS