ថ្មីៗនេះ មានការបង្ហាញថា ស្មាតហ្វូនស៊េរីថ្មី Asus Zenfone 4 និងបង្ហាញខ្លួននៅថ្ងៃទី 17 ខែសីហាខាងមុខនេះ ហើយនៅក្នុងតៃវ៉ាន់។ នៅថ្ងៃនេះ ក្រុមហ៊ុន Asus បានចាប់ផ្តើមបង្ហាញនូវរូបភាព Teaser របស់ស្មាតហ្វូន Zenfone 4 នៅលើបណ្តាញសង្គមរបស់ខ្លួនជាច្រើន រួមមានដូចជា Facebook ជាដើម ហើយជាពិសេសស្មាតហ្វូនស៊េរីថ្មីនេះមាន 4 ពណ៌សម្រាប់ជ្រើសរើសរួមជាមួយនឹងពាក្យសរសេរថា IT’S TIME TO MEET THE NEW #ZENFONE 4. STAY TUNED.” ដែលមានន័យថា “វាគឺជាពេលវេលាសម្រាប់ជួបជាមួយនឹងវត្តមានរបស់ #ZENFONE 4 ។ សូមតាមដានជាមួយយើង។

នៅក្នុងរូបភាព Teaser ទាំងនេះបញ្ជាក់អំពីប្រព័ន្ធកាមេរ៉ាភ្លោះនៅលើស្មាតហ្វូនស៊េរីថ្មី Zenfone 4 ហើយនៅលើរូបភាព Teaser ទាំង 4 នេះ ប្រើប្រាស់នូវ TAG “Time to be more than ONE” ដែលមានន័យថា ស្មាតហ្វូនស៊េរីថ្មីនេះ នឹងបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះ។

ថ្មីៗនេះ ពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា ក្រុមហ៊ុន Asus បានត្រៀមប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីចំនួន 5 ម៉ូដែលនៅក្នុងស៊េរី  Zenfone 4 ប៉ុន្តែក្រុមហ៊ុននឹងប្រកាសម្តងមួយស៊េរីៗ។ កាលពីពេលមុននេះ ក្រុមហ៊ុន Asus ទើបតែបង្ហាញស្មាតហ្វូនស៊េរីថ្មី Zenfone 4 Max ជាផ្លូវការ។ ស្មាតហ្វូនចំនួន 4 ទៀតដែលត្រៀមនឹងប្រកាសបង្ហាញខ្លួននោះគឺ៖ ZenFone 4 – ZE554KL, ZenFone 4 Pro – Z01GD, ZenFone 4 Selfie – Z01M និង ZenFone 4V V – 520KL/A006 យើងនៅមិនទាន់ដឹងច្បាស់អំពីលក្ខណៈសម្បត្តិនៃស្មាតហ្វូន Zenfone 4 នៅក្នុងខណៈពេលនេះនោះទេ។

ស្មាតហ្វូន Zenfone 4 Max បំពាក់ជាមួយនឹងអេក្រង់ទំហំ 5.5 អ៊ីងកម្រិតភាពច្បាស់ Full HD 1080p IPS display បន្ទះឈីប 1.4GHz Quad-Core Snapdragon 425/430 Mobile Platform រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 2GB /3GB / 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB /32GB /64GB។ ស្មាតហ្វូននេះដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.0 (Nougat) ហើយវាថែមទាំងភ្ជាប់ជាមួយនឹង Zen UI ផងដែរ។ ស្មាតហ្វូននេះភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 13MP នៅផ្នែកខាងក្រោយខណៈពេលដែលកាមេរ៉ាមួយទៀតជាប្រភេទ Wide-Angle lens ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 8MP ភ្ជាប់ជាមួយនឹងមុខងារ f/2.2 aperture, 85-degree wide-angle lens និងអំពូលភ្លើង Flash LED ផងដែរ៕

ប្រភពពី៖eworldmagz