ទំព័រ​នេះ យើង​នឹង​ណែនាំ​វែបសាយ​ល្អ​បំផុត​ចំនួន៧ សម្រាប់​ផ្ដល់​ចំណេះដឹង​បន្ថែម​ពាក់ព័ន្ធ​ដល់​អ្នក​រៀន​ជំនាញ IT ​ដែល​ចូលចិត្ត​ស្រាវជ្រាវ​ផ្នែក​សរសេរ​កម្មវិធី Programming ដោយ​ខ្លួន​ឯង​ដោយ​គ្រាន់តែ​អង្គុយ​ពី​មុខ​កុំព្យូទ័រ​នៅ​ផ្ទះ។

​មនុស្ស​ជាច្រើន​នា​សម័យ​បច្ចេកវិទ្យា​ដ៏​អភិវឌ្ឍ​នេះ បាន​ចាប់​ជំនាញ​រៀន​ភាសា​កូដ ដើម្បី​បង្កើត​កម្មវិធី មាន​លក្ខណៈ​ពិសេស​អាច​ជួយ​សម្រួល​កិច្ចការ​គណនា ឬ​រក្សា​ទុក​ទិន្នន័យ​សំខាន់ៗ ដល់​មនុស្ស និង​ចំណេញ​ពេលវេលា​បាន​ច្រើន។ អ្នក​ដែល​សម្រេច​ចិត្ត​ចាប់​ជំនាញ​សរសេរ​កម្មវិធី អាច​បំពេញ​ចំណុច​ខ្វះខាត ឬ​ស្រាវជ្រាវ​ភាសា​កូដ​បន្ថែម ក្រៅពី​រៀន​នៅ​សាកលវិទ្យាល័យ​ហើយ​នោះ​បាន។ ដូច្នេះ​យើង​នឹង​លើក​យក​គេហទំព័រ​រៀន​ពី Programming ​ល្អបំផុត​ចំនួន៧ មក​បង្ហាញ​ជូន​ប្រិយមិត្ត​បាន​ដឹង និង​ស្គាល់​ដូច​ខាង​ក្រោម៖

#1 W3schools


វគ្គ​សិក្សា​នៅ​លើ w3school.com មាន​ដូច​ជា៖
-HTML/CSS
-JavaScript
-HTML Graphics
-Server Side
-XML Tutorials
-WEB Building Web Building

W3School.com ជា​វែបសាយ​ល្អ​បំផុត​មួយ ក្នុង​ការ​រៀន​សរសេរ​កូដ​កម្មវិធី​ផ្សេងៗ​នៅ​លើ​នោះ ដែល​រួម​មាន web based, desktop based និង database languages។ វា​ផ្ដល់​នូវ​វគ្គ​សិក្សា​ដោយ​ឥត​គិត​ថ្លៃ។

#2 Codecademy

Codecademy ​គឺ​ជា​វែបសាយ​ដ៏​ល្អ​មួយ​ទៀត ដែល​បង្រៀន​អ្នក​ឱ្យ​ពូកែ​សរសេរ​កូដ ដោយ​បញ្ចូល​វង្គ​សិក្សា​ល្អៗ​ក្នុង​នោះ។ ដោយ​គ្រាន់តែ​ចូល​ទៅ​កាន់​ទំព័រ​ដើម main page ​អ្នក​នឹង​អាច​ចាប់ផ្ដើម​ធ្វើតេស្ត programming បាន​តែម្ដង គឺ​វា​នឹង​បង្ហាញ​ផ្ទាំង console និង interface។ អ្នក​អាច​ជ្រើសរើស​យក​វគ្គ​សិក្សា​ណាមួយ ពី Web Fundamentals, PHP, JavaScript, jQuery, Python, Ruby និង APIs និង​ជាច្រើន​ទៀត។​

#3 Treehouse

វគ្គ​សិក្សា​នៅ​លើ Treehouse គឺ​មាន​ច្រើន​សុទ្ធសឹងតែ​ជា project-oriented ច្រើន​ជាង​ language-oriented ដូច្នេះ​សម្រាប់​ប្រិយមិត្ត​ដែល​ជា programmer ​មាន​គម្រោង​ក្នុង​ការ បង្កើត​វែបសាយ ឬ​កម្មវិធី application នោះ​មុខ​ជា​រក​កន្លែង​ត្រូវ​ហើយ។ វែបសាយ​នេះ មាន​ចំនួន​អ្នក​បើក​មើល​យ៉ាង​ច្រើន​ជា​រៀងរាល់​ថ្ងៃ។

#4 Code Avengers

នេះ​ជា​វែបសាយ​ដ៏​ល្អ​មួយ​ផ្សេង​ទៀត សម្រាប់​អ្នក​ចង់​រៀន​បន្ថែម​ផ្នែក Programming។ វា​ត្រូវ​បាន​បង្កើត តម្រូវ​សម្រាប់​អ្នក​ស្រលាញ់​ការ​សរសេរ​កូដ​កម្មវិធី​តាម HTML5, CSS3 និង​វគ្គ JavaScript ជាដើម។ វា​នឹង​ពង្រឹង​ខ្លួន​អ្នក​ឱ្យ​ក្លាយ​ជា​អ្នក​ជំនាញ​ខាង​ភាសា​កូដ។

#5 Udacity

Udacity ​គឺ​ជា​វែបសាយ​បង្រៀន​តាម​វីដេអូ ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដល់​អ្នក​ដែល​ចង់​ស្វែងយល់​បន្ថែម​លើ​ចំណេះ​ដឹង​សរសេរ​កម្មវិធី និង​ត្រូវ​ចិត្ត​សម្រាប់​សិស្ស​សាលា​តែម្ដង។ តាម​រយៈ​ការ​ពន្យល់​ជា​វីដេអូ និង​ធ្វើ​ឱ្យ​អ្នក​ងាយស្រួល ឆាប់​យល់​បាន ដែល​អ្នក​ពន្យល់​សុទ្ធតែ​ជា​អ្នក​ជំនាញ​ឯកទេស​ច្បាស់លាស់ ជា​បុគ្គលិក​ក្រុមហ៊ុន Google និង​អ្នក​មាន​ជំនាញ​អាជីព​ផ្សេងៗ​ទៀត។

#6 Khan Acandemy

​វគ្គ​សិក្សា​នៅ​លើ Khan Academy ​គឺ​ផ្ដល់​នូវ​ចំណេះដឹង​បន្ថែម​ពាក់ព័ន្ធ​នឹង​ការ​រៀន​គូរ ធ្វើ​រូប​មាន​ចលនា និង​ User interaction ជាមួយ​តិចនិក​ក្នុង​ការ​សរសេរ​កូដ។

#7 Code School

​បន្ទាប់​ពី​អ្នក​បាន​បញ្ចប់​វគ្គ​សិក្សា​នៅ​លើ Codecademy ឬ Code Avengers ​ហើយ អ្នក​រួចរាល់​ក្នុង​ការ​បន្ត​ស្វែងយល់​អ្វី​ថ្មី ដូច្នេះ Code School ជា​ជំហាន​បន្ទាប់​ដ៏​ល្អ។ វា​ជា​វែបសាយ​ដែល​ទទួល​បាន​ការ​ចាប់អារម្មណ៍​ច្រើន ដោយ​បាន​ផ្ដល់​នូវ​វគ្គ​សិក្សា មាន​ការ​បង្ហាត់ ក៏​មាន​ការ​អនុវត្ត​ភ្លាមៗ ដើម្បី​លោក​អ្នក​ឆាប់​ចាប់​បាន៕

ប្រភពពី៖Thephnompenhtimes.com