ក្រុមហ៊ុន Toshiba នៅ​សប្ដាហ៍​នេះ​បាន​ប្រកាស​ចេញ Internal HDD ​ខ្នាត 3.5inch ​ស៊េរី​ថ្មី​ដែល​មាន​ទំហំ​ផ្ទុក​ទិន្នន័យ​បាន​ដល់ 8TB ដែល​មាន​ម៉ូដែល X300។ X300 មាន​ទំហំ​ផ្ទុក​ចាប់ពី 4TB, 5TB, 6TB និង 8TB ដែល​ជា​ទំហំ​ធំ​ជាង​គេ។

អង្គ​ផ្ទុក​ទិន្នន័យ​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​ជប៉ុន​នេះ ប្រើ​នូវ​បច្ចេកវិទ្យា cache technology របស់ Toshiba ​គឺ​មាន self-contained cache algorithm និង​មាន on-board buffer management ត្រូវ​បាន​ឌីហ្សាញ​សម្រាប់ cache allocation អំឡុង​ពេល read/write ​ផ្ដល់​នូវ​ដំណើរការ​ប្រសិទ្ធភាព​ខ្ពស់ high-level performance ​ក្នុង​ពេល​ប្រើ​ភ្លាមៗផ្ទាល់ (real time)។

HDD ខ្នាត 3.5inch ថ្មី​ទំហំ​ធំ​នេះ មាន​ស្តង់ដារ 7200RPM និង​ SATA connection ​ដល់ 6Gbit/s។ លោក Michael Cassidy អនុ​ប្រធាន​ផ្នែក Consumer HDDs ​នៅ TACEC ​បាន​លើកឡើង​ថា ការ​ផលិត X300 Series ទំហំ​ដល់ 8TB គឺ​ជា​ការ​តាំងចិត្ត​របស់ Toshiba ​ដើម្បី​ធ្វើ​ឱ្យ​រីកចម្រើន​ទៅ​លើ​ផ្នែក​អង្គ​ផ្ទុក​ទិន្នន័យ និង​ផ្ដល់​ជា tool សម្រាប់​តម្រូវការ​អ្នក​ប្រើប្រាស់ ដែល​ចង់បាន​ឌីស​រក្សា​ទិន្នន័យ​បាន​ច្រើន៕

ប្រភពពី: thephnompenhtimes.com