ប្រិយមិត្តដែលប្រើប្រាស់កុំព្យូទ័រប្រហែលជា កំពុងប្រើប្រាស់ ឬធ្លាប់បាន ប្រើកម្មវិធី VideoLAN ឬហៅកាត់ថា VLC ជាក់ជាមិនខាន ដែលវាទទួលបាន ភាពជោគជ័យខ្លាំង ពីសំណាក់អ្នក ប្រើប្រាស់ទូទៅ ដែល VLC នេះគឺជាកម្មវិធី ចាក់វីដេអូ ដ៏ល្បីល្បាញមួយ ដែលមានប្រើប្រាស់ ស្ទើរតែគ្រប់ប្រព័ន្ធ រួមមាននៅ លើ Android និង iOS ទៀតផង។ ជាក់ស្ដែងកម្មវិធី VLC ទើបនឹងប្រកាស ចេញនូវជំនាន់ថ្មី មួយទៀត ដែលបច្ចុប្បន្ន ឡើងមកដល់ Version 3.0 ហើយ ជាកំណែ Update ធំមួយចេញ ពីជំនាន់ 2.X.X របស់ខ្លួន។

ជាមួយនឹង VLC ជំនាន់ 3.0 ថ្មីនេះ គឺមានតែប្រើប្រាស់ នៅលើកុំព្យូទ័រ ដំណើរការដោយ Windows និង MacOS ប៉ុណ្ណោះ ដូច្នេះហើយ បើអ្នកកំពុង ប្រើប្រាស់ VLC ជំនាន់ 2.X.X អ្នកអាចធ្វើការ Update ដោយ Download យក File ថ្មី ដើម្បីយកទៅតម្លើង លើម៉ាស៊ីន របស់អ្នកបាន ឬអ្នកមិនធ្លាប់បាន ប្រើវានោះ អ្នកក៏អាច សាកល្បង ប្រើប្រាស់ VLC 3.0 នេះបាន ផងដែរ ដោយវាបើកសិទ្ធិ ឲ្យអ្នកចាក់តន្ត្រី និងវីដេអូបាន គ្រប់ប្រភេទ File ទាំងអស់ ល្អជាង Windows Media Player និង iTunes ដែលមានស្រាប់។ លក្ខណៈពិសេស របស់ជំនាន់ 3.0 នេះ គឺវាដំណើរការ បានរហ័ស និងរលូនជាង ជំនាន់មុន ពិសេសនោះគឺ យើងអាចទស្សនា វីដអូជាប្រភេទ 360 ដឺក្រេលើកុំព្យូទ័រ របស់យើង បានហើយ ដោយប្រើកម្មវិធី មួយនេះ តែក៏តម្រូវ ឲ្យវីដេអូនោះ គឺជាប្រភេទវីដេអូ 360 ដូចគ្នា ទើបអាច មើលបាន។

ជាងនេះទៅទៀត VLC 3.0 ក៏អាចប្រើប្រាស់បើករូបភាព ជាប្រភេទ 360 ឌឺក្រេ បានដូចគ្នា ក៏ដូចជា រូបភាពជាប្រភេទ Panorama ជាដើម ធ្វើឲ្យការប្រើប្រាស់ របស់យើងកាន់តែ ស៊ីជម្រៅ មិនចាំបាច់ ប្រើប្រាស់កម្មវិធីជំនួយ ផ្សេងទៀតឡើយ។ ដូច្នេះ Cambo Report សូមណែនាំប្រិយមិត្ត កំពុងប្រើប្រាស់ កុំព្យូទ័រដំណើរការ ដោយ Windows, OS X និង macOS ទាំងអស់ធ្វើការ ទាញយក VLC 3.0 យកទៅ ប្រើប្រាស់ទាំងអស់គ្នា ដោយនឹងទទួលបាន មុខងារឡូយៗ មិនធ្លាប់មាន ពីមុនមក ហើយក៏គ្មាន កម្មវិធី Free ណាអាចឲ្យយើង មើលវីដេអូ ជាប្រភេទ 360 ដឺក្រេ បានដូចគ្នា។

បើចង់ Download គ្រាន់តែចុច Link ខាងក្រោមជាការស្រេច៖