ពេល​ដំណើរការ Window 10 លើ​ម៉ាស៊ីន​អ្នក​យឺត ជម្រើស​ទូទៅ​អ្នក​ប្រហែល​ជា​ត្រូវ​បន្ថែម RAM ឬ ទិញ SSD។ យ៉ាងណាមិញមុន​នឹងអ្នក​សម្រេច​ចិត្ត​ផ្លាស់ប្ដូរ Hardware ក្នុង​ការ​បង្កើន​ល្បឿន​ អ្នក​គួរសាកល្បង​ចូលទៅ Setting របស់ Software សិន រួចអនុវត្តតាមវិធីខាងក្រោម​។

១. បិទ​បើក​ម៉ាស៊ីន​

បើ​កុំព្យូទ័រ​ដំណើរការ​យឺត អ្នក​គួរ​បិទ​បើក​កុំព្យូទ័រ ដើម្បី​សម្រួល​ប្រព័ន្ធ Window។ មុខងារ Sleep ឬ Hibernate អាច​សន្សំសំចៃ​ថាមពល តែ​មិន​ល្អ​ដូច​ការ​បិទ​បើក​នោះ​ទេ ហើយ​អ្នក​គួរ​ធ្វើ​រាល់​ថ្ងៃ​។

២. បើក​មុខងារ High Performance


អ្នក​អាច​បង្កើន​ថាមពល​ចរន្ត​ប្រើប្រាស់ ដោយ​ចុច Mouse ស្តាំ​លើ​ប៊ូតុង Start > ជ្រើសរើស Power Options > លើ​ផ្ទាំង Control Panel > អូស​ចុះ​ក្រោម​ត្រង់​ជម្រើស Show additional plans > ជ្រើសរើស High Performance

កុំព្យូទ័រ​មួយ​ចំនួន​មិន​មាន​ជម្រើស​នេះ​ទេ ដូចជា Lenovo Miix 310 ជាដើម​។

៣. ប្តូរ​ជម្រើស Appearance


Windows ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​អ្នក​ប្រើ​ស្រួល​មើល តែ​បើ​កុំព្យូទ័រ​ដំណើរការ​យឺត អ្នក​អាច​កាត់បន្ថយ​បាន​។

អ្នក​ចុច Mouse ស្តាំ ជ្រើសរើស System > ត្រង់​ផ្នែក​ខាងឆ្វេង​លើ​ផ្ទាំង Control Panel ជ្រើសរើស Advanced system settings> អ្នក​នឹង​ឃើញ​ផ្ទាំង System Properties  លើ Tab ឈ្មោះ Advanced > ចុច​លើ​ប៊ូតុង Settings ក្នុងប្រអប់ Performance > អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​ទៀត អ្នក​អាច​ដោះ​ជម្រើស​មួយ​ចំនួន ឬ​ជ្រើសរើស Adjust for best performance

៤. លុប Autoloader មិន​ត្រូវការ​


កម្មវិធី​ជាច្រើន​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​រាល់​ពេល​ប្រព័ន្ធ​បើក​ដំណើរការ​។ ខ្លះ​ធ្វើ​ឲ្យ​យឺត​ពេល​ចូល​ប្រព័ន្ធ និង​ខ្លះ​បន្ត​យឺត​ដល់​ប្រព័ន្ធ Windows ថែម​ទៀត​។

អ្នក​ចុច Mouse ស្តាំ​លើ Taskbar ជ្រើសរើស Task Manager > ចុច​លើ Tab ឈ្មោះ Startup > អ្នក​នឹង​ឃើញ​បណ្តាល​កម្មវិធី​មួយ​ចំនួន​។

ដើម្បី​បិទ​ដំណើរការ​កម្មវិធី​ក្នុង​នោះ អ្នក​ចុច Mouse ស្តាំ​លើ​ឈ្មោះ​កម្មវិធី > ជ្រើសរើស Disable

បើ​អ្នក​មិន​ស្គាល់ ឬ​មិន​ច្បាស់​លើ Autoloader ណា​មួយ អ្នក​អាច​ចុច Mouse ស្តាំ​លើ​វា ហើយ​ជ្រើសរើស Search online

៥. បិទ​ដំណើរការ​ណា​ប្រើ Resource ច្រើន​


ពេល​កុំព្យូទ័រ​ដំណើរការ​យឺត អ្នក​អាច​ពិនិត្យ​មើល​ក្រែង​មាន​កម្មវិធី​ណា​មួយ ប្រើ Resource (Ram និង CPU) ច្រើន ដោយ​ចុច Mouse ស្តាំ​លើ Taskbar > ជ្រើសរើស Task Manager

លើ Tab ឈ្មោះ Processes > ចុច​លើ CPU ដើម្បី​ពិនិត្យ​ការ​ប្រើ​របស់ Processor។ មួយ​ដែល​នៅ​លើ​គេ​ប្រើ​ធនធាន CPU ច្រើន​ជាង​គេ​។ បើ​អ្នក​ចង់​បិទ ជ្រើសរើស Process > ចុច​លើ​ប៊ូតុង End task និង​បញ្ជាក់​ការ​សម្រេច​ចិត្ត តែ​អ្នក​មិន​គួរ​ធ្វើ​លើ Process ណា​មួយ​របស់ Window នោះ​ទេ​ ។​

អ្នក​អាច​ចុច​លើ Memory និង​អនុវត្ត​ដូច​ទៅ​នឹង CPU

៦. បិទ Search Indexing


ពេល​អ្នក​ស្រាវជ្រាវ​ពាក្យ​ណា​មួយ​លើ​ Documents library នឹង​ឃើញ​លទ្ធផល​លឿន តែ​ត្រូវ​ចំណាយ​ធនធាន​កុំព្យូទ័រ​ច្រើន​ដែរ​។ ក្នុង​ការ​បិទ អ្នក​អាច​៖

  • បើ Windows Explorer ដោយ​ចុច Mouse ស្តាំ​លើ Drive C > ជ្រើសរើស Properties
  • លើ Tab ឈ្មោះ General ដោះ​ចេញ​ត្រង់ Allow files on this drive to have contents indexed in addition to file properties – ត្រង់​ប្រអប់​លទ្ធផល ជ្រើសរើស Apply changes to drive C:, subfolders and files


មាន​ជម្រើស​មួយ​ទៀត អាច​ឲ្យ​អ្នក​បិទ Indexing មួយចំនួន ដោយ​អ្នក​វាយ​បញ្ចូល​ពាក្យ Indexing ក្នុង​ប្រអប់ Cortana > ជ្រើសរើស Indexing Options > ចុច​លើ​ប៊ូតុង Modify ក្បែរ​ផ្នែក​ខាងឆ្វេង​នៃ​ប្រអប់​លទ្ធផល​។​

អ្នក​នឹង​ឃើញ​ប្រអប់​មួយ​មាន​ពីរ​ផ្នែក រួច​ដោះ​ជម្រើស​ណា​មួយ​អ្នក​មិន​ចង់​បាន ដើម្បី​បិទ Indexing

៧. បិទ Windows tips


លើ Windows 10 ផ្តល់​ឲ្យ​អ្នក​នូវ Tips (គន្លឹះ) បង្ហាញ​ពី​របៀប​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ ដែល​ក៏​អាច​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​កុំព្យូទ័រ​អ្នក​យឺត​ផង​ដែរ​។

ដើម្បី​បិទ ចុច Start > Settings > ជ្រើសរើស System > ជ្រើសរើស Notifications & actions នៅ​ផ្នែក​ខាងឆ្វេង​។

នៅ​ខាងក្រោម​ផ្នែក Notifications > ចុច​បិទ​ត្រង់ Get tips, tricks, and suggestions as you use Windows

៨. សម្អាត Internal Drive


បើ Internal storage អ្នក​ប្រើ​ស្ទើរ​តែ​ពេញ ទោះជា Hard drive ធម្មតា ឬ SSD ក៏ដោយ​ ល្បឿន​កុំព្យូទ័រ​នឹង​យឺត​។

អ្នក​វាយ​បញ្ចូល​ពាក្យ Disk ក្នុងប្រអប់ Cortana > ជ្រើសរើស Disk Cleanup > រង់ចាំ​បន្តិច ចុច​លើ​ប៊ូតុង Clean up system filesរួច​រង់ចាំ​ម្តង​ទៀត > បើ​អ្នក​ឃើញ​មាន​ជម្រើស Previous Windows installation(s) អ្នក​អាច​ចុច​លើ​វា ហើយ​ចុច OK ក្នុង​ការ​សម្អាត Space

មួយ​វិញ​ទៀត អ្នក​គួរ​លុប​កម្មវិធី​ណា​មួយ​អ្នក​ឈប់​ប្រើ​។

៩. ត្រួត​ពិនិត្យ​ក្រែង​មាន​មេរោគ​

បើ​អ្នក​សង្កេត​ឃើញ​កុំព្យូទ័រ​ដំណើរការ​យឺត​ភ្លាមៗ ខុសប្រក្រតី អ្នក​អាច​ប្រើ​កម្មវិធី​កំចាត់​មេរោគ ស្កេន​មើល​ក្រែង​មាន​មេរោគ និង​លុបចោល​៕

ចំណាំ៖ ការ​បង្កើន​ល្បឿន​អាច​បន្ថយ​អាយុ​ជីវិត​ថ្ម ករណី​ប្រើ Laptop។ ម្យ៉ាងវិញទៀត អ្នក​ប្រហែល​ជា​ត្រូវ​បោះបង់​កម្មវិធី​មួយ​ចំនួន​ក្នុង​ការ​អនុវត្ត​ចំនុច​ទាំង​នេះ​។